
វីដេអូដែលធ្វើឡើងដោយគណនី YouTube ឈ្មោះថា Tech Rax បានបង្ហាញថា iPhone 8 Plus នៅពេលធ្វើតេស្តទម្លាក់ដោយបែរខ្នងដាក់ទៅដីនៅកម្ពស់ត្រឹមស្មា ផ្ទាំងកញ្ចក់ខាងក្រោយបានប្រេះស្រាំទាំងស្រុង។ ចំណែក iPhone 7 Plus ដែលស្រោបដោយសារធាតុលោហៈនៅផ្នែកខាងក្រោយវិញ មិនជាមានបញ្ហាអ្វីឡើយពេលតេស្តទម្លាក់។ ដោយឡែកនៅពេលតេស្តទម្លាក់ iPhone 8 Plus ដោយផ្កាប់មុខចុះក្រោមវិញ ឃើញថាផ្ទាំងកញ្ចក់ខាងមុខបានប្រេះស្រាំដូចកញ្ចក់ខាងក្រោយដែរ ប៉ុន្តែមិនខ្លាំងណាស់ណាដូចកញ្ចក់ក្រោយឡើយ។ ចំណែក iPhone 7 Plus ក៏ប្រេះស្រាំកញ្ចក់ខាងមុខដូចគ្នាពេលតេស្តទម្លាក់។
ដើម្បីប្ដូរផ្ទាំងកញ្ចក់ខាងក្រោយរបស់ iPhone 8/8 Plus និង iPhone X ក៏ត្រូវចំណាយថ្លៃណាស់ដែរ។ បើតាមវិបសាយ Apple Insider បញ្ជាក់ថាត្រូវចំណាយដល់ ៩៩ ដុល្លារសម្រាប់ការប្ដូរផ្ទាំងកញ្ចក់ក្រោយដែលប្រេះស្រាំ៕
ប្រភព៖ The Verge | YouTube ប្រែសម្រួល៖ សុខហេង
No comments:
Post a Comment