បើមិន​ចង់​ស្ដាយក្រោយ ស្ថិត​ក្នុង​វ័យ ២០ ឆ្នាំទែ កុំ​បណ្ដោយ​ឲ្យ​រឿង​ទាំង​នេះ​រំលង​ទៅ​ងាយ​ៗ​អី! - Cambo396 -----------------------------------------------

Latest

loading...

Friday, September 22, 2017

បើមិន​ចង់​ស្ដាយក្រោយ ស្ថិត​ក្នុង​វ័យ ២០ ឆ្នាំទែ កុំ​បណ្ដោយ​ឲ្យ​រឿង​ទាំង​នេះ​រំលង​ទៅ​ងាយ​ៗ​អី!

វ័យ​ប៉ុណ្ណេះ ជា​វ័យ​ដែល​មនុស្ស​ត្រូវ​ទទួល​ការ​រៀន​សូត្រ​ច្រើន​ណាស់​នៅ​ក្នុង​ជីវិត​ប្រចាំ​ថ្ងៃ ហើយ​ក៏​ពេល​ត្រូវ​ដោះស្រាយ​បញ្ហា​ដោយ​ខ្លួន​ឯង ព្រោះ​ជា​មនុស្ស​ធំ​ហើយ។ ដូចនេះ​បើ​មិន​ចង់​សោកស្ដាយ ស្ថិត​ក្នុង​វ័យ ២០ ឆ្នាំ កុំ​បណ្ដោយ​រឿង​ទាំង​នេះ​ឲ្យ​រំលង​ទៅ​ងាយ​ៗ​អី៖ ១.មាន​ភាព​ក្លាហាន​ក្នុង​ការ​និយាយ​ប្រឆាំង ឬ​បញ្ចេញ​មតិ​នៅ​ពេល​ដែល​មាន​អ្វី​មួយ​មិន​សម និង​កេង​ចំណេញ​លើ​ខ្លួន។

២.ត្រូវ​ហ៊ាន​ប្រថុយក្នុង​ការ​ធ្វើ​រឿង​អ្វី​មួយ ព្រោះ​ទាន់​ខ្លួន​នៅ​ក្មេង បើ​​បរាជ័យ​អាច​ក្រាកឈរ​ម្ដងទៀត តែ​បើ​ចាស់​ហើយ​គឺគ្មាន​ពេល​ធ្វើ​វា​ទៀត​ឡើយ។ ៣.សម្រេចចិត្ត​ដោយ​ម៉ឺងម៉ាត់​ជ្រើសរើស​អ្វី​ដែល​សំខាន់​ទុក​ក្នុង​ជីវិត ហើយ​អ្វី​ដែល​មិន​សំខាន់​គួរ​បោះចោល ដើម្បី​យក​ពេល​វេលា​រក​ប្រាក់កាស​ទុក​សម្រាប់​ថ្ងៃ​ខាង​មុខ។ ៤.គិត​ឡើង​វិញ​ពី​ការ​ប្រើប្រាស់​បណ្ដាញ​សង្គម​នានា ហើយ​បើ​យល់​ថា​មិន​សម​ស្រប មិន​ចាំបាច់​ប្រើ​ក៏​បាន​ដែរ ព្រោះ​ចាំ​ដល់​ចាស់ទុំ​ជាង​នឹង​ក៏​មិន​ទាន់​យឺត​ពេល។ ៥.បញ្ឈប់​ការ​គិត​ពី​ព្រេង​វាសនា ឬ​រង់ចាំ​ការ​ប្រទាន​ពី​ព្រះ ព្រោះ​នោះ​ជា​គំនិត​គ្មាន​បាន​ការ។ ៦.ព្យាយាម​ថ្លឹងថ្លែង​រឿង​ឲ្យ​បាន​ល្អិតល្អន់ និង​ស្វែង​រក​ប្រភព​ច្បាស់លាស់​ចាំ វែកញែក​រក​ខុស​ត្រូវ។ ៧.សួរ​សំណួរ​ទៅ​គ្រូ ឬ​មនុស្ស​ចាស់​ៗ​ឲ្យ​បាន​ច្រើន ជាជាង​និយាយ​ដោយ​ខ្លួន​ឯង។ ៨.កាត់​បន្ថយ​ភាព​សប្បាយ​ហ៊ឺហា តែ​គួរ​ងាក​មក​អាន​សៀវភៅ​ឲ្យ​បាន​ច្រើន​ឡើង​ៗ​វិញ ទើប​ចំណេញ​ដល់​ខួរក្បាល។

៩.រៀន​ពី​បុគ្គល​គំរូ​ៗ ដើម្បី​ឲ្យ​ខ្លួន​អាច​វិវឌ្ឍ​ខ្លួន​ទៅ​ដល់​ចំណុច​ដូច Idol អ្នក។ ១០.មាន​គំនិត​ច្នៃប្រឌិត​ថ្មី​ៗ ដើម្បី​ធ្វើឲ្យ​ជីវិត​ខ្លួនឯង​កាន់តែ​ងាយ​ស្រួល​ឡើង​ៗ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ។ ១១.កុំ​ឈ្លក់​វង្វេង​នឹង​សម្ភារៈ​និយម​ទាំង​គ្រួសារ និង​ខ្លួន​គ្មាន​លទ្ធភាព​អី៕
 ប្រភព SabayNews សម្រួល៖ Chheuy Rithy

No comments:

Post a Comment

loading...
loading...