១. មិនខ្លាចនឹងឲ្យអ្នកដឹងពីអ្វីដែលគាត់កំពុងធ្វើ
មនុស្សប្រុសបែបនេះមានតិចណាស់។ ទោះនៅឆ្ងាយពីគ្នាក៏គាត់មិនដែលខ្លាចនឹងបង្ហាញអ្នកពីអ្វីដែលគាត់កំពុងធ្វើទេ។ នេះហើយជាទំនុកចិត្តដែលគាត់មានចំពោះអ្នក។ ដូចនេះអ្នកត្រូវតែទុកចិត្តគាត់ដូចគ្នា។

២. គាត់ក៏ផ្ដោតលើការងារខ្លាំងដែរ បើគាត់គិតតែពីស្រឡាញ់មិនរវល់ការងារនោះគឺមិនកើតដែរ។ ត្រូវតែផ្ដោតទាំងពីរ។ បើអ្នកឃើញគាត់រវល់ការងារច្រើនមិនសូវបាន Care ពីអ្នក សូមកុំអាលខឹងអីព្រោះតាមពិតនេះជាសញ្ញាល្អវិញទេ។ គាត់គ្រាន់តែចង់ធ្វើឲ្យប្រាកដថាគាត់មានលទ្ធភាពមើលថែមនុស្សដែលខ្លួនស្រឡាញ់ពេលរៀបការហើយ។

៣. មិនដែលធ្វើជ្រុលទេទោះកំពុងខឹងខ្លាំងក៏ដោយ នេះជាការឲ្យតម្លៃរបស់គាត់ចំពោះអ្នក។ មិនថាខឹងប៉ុណ្ណោះ អន់ចិត្តប៉ុណ្ណា គាត់មិនដែលធ្វើអ្វីឲ្យជ្រុលនោះឡើយ៕
ប្រភព៖ NewsSabay សម្រួល៖ Chheuy Rithy
No comments:
Post a Comment