១. ប្រើទឹកអប់ច្រើនជ្រុល

រឿងក្លិនជារឿងសំខាន់បំផុតដើម្បីក្លាយខ្លួនជាមនុស្សទាក់ទាញម្នាក់ ដូចនេះការប្រើទឹកអប់ជារឿងចាំបាច់។ ប៉ុន្តែអ្នកត្រូវប្រើឲ្យមានត្រឹមក្លិនប្រហើរតិចៗបានហើយ ជៀសវាងត្រូវគេបង្អាប់ថាងូតទឹកអប់មកធ្វើការ។
២. ស្បែកជើងផ្ទាត់

ទោះគេមិនកំណត់ឯកសណ្ឋានក៏អ្នកត្រូវតែជៀសវាងវាដាច់ខាតព្រោះអ្នកមិនមែនកំពុងដើរលេងនៅសមុទ្រទេ។ ស្បែកជើងផ្ទាត់ធ្វើឲ្យអ្នកមើលមិនគួរឲ្យទុកចិត្តអាចប្រគល់ការងារឲ្យទ្បើយ។
៣. ខោអាវបែបរលុងៗ

ព្រោះវាមើលទៅដូចជាអ្នកកំពុងនៅផ្ទះជាជាងមកធ្វើការ។
៤. ខោអាវតឹងជ្រុល ឬ បញ្ចេញជ្រុល

វានឹងធ្វើឲ្យអ្នករួមការងារវាយតម្លៃមិនល្អចំពោះអ្នកមិនខាន។ សាកស្រមៃមើលថាបើអ្នកមកអង្គុយធ្វើការក្នុងឈុតបែបនេះតើនឹងមានភ្នែកមិនល្អប៉ុន្មានគូសម្លឹងមក?
៥. អាវយឺតខោខ្លី

នេះជាខោអាវសម្រាប់ដើរលេងប៉ុណ្ណោះ។ ការវាយតម្លៃរបស់អ្នករួមការងារមកលើរូបអ្នកជារឿងសំខាន់ដែលអាចប៉ះដល់ការងារបាន។ ដូចនេះរឿងស្លៀកពាក់ត្រូវតែប្រយ័ត្នប្រយែងបន្តិច៕
ប្រភព៖ thelist ប្រែសម្រួល៖ Chhai Yarith
No comments:
Post a Comment